Warning: A non-numeric value encountered in /home/customer/www/pklightblock.com/public_html/wp-content/themes/pk-block/functions.php on line 5560

I.តួនាទី               : អ្នកបើកបរ

II.រាយការណ៏ជូន  : ប្រធានគ្រប់គ្រងរថយន្ត

III.ភារកិច្ច និងការទទួលខុសត្រូវ

  • រក្សាសុវត្ថិភាពអោយបានខ្ជាប់ខ្ជួនក្នុងពេលបញ្ជាដៃចង្កូតយានយន្តលើដងផ្លូវ។
  • ចូលរួមគោរពច្បាប់ចរាចរណ៏ផ្លូវគោក។
  • ត្រូវពិនិត្យសុវត្ថិភាពរថយន្តរៀងរាល់ថ្ងៃមុនចេញដំណើរ។
  • ជម្រុញការដឹកជញ្ជូនអោយគ្រប់ផែនការដែលក្រុមហ៊ុនបានកំណត់។
  • ត្រូវប្រាកដថាទំនិញដែលដឹកជូនអតិថិជនគឺត្រឹមត្រូវទាំងពេលវេលា និងបរិមាណ។
  • ត្រូវចេះចាប់អារម្មណ៏និងរាយការណ៏បន្ទាន់ទៅប្រធានគ្រប់គ្រងពេលរថយន្តខុសប្រក្រតី។
  • ត្រូវប្រើប្រាស់ឧបករណ៏សុវត្ថិភាពដែលក្រុមហ៊ុនបានចែកជូនពេលបំពេញការងារ។
  • ត្រូវស្រឡាញ់ និងថែរក្សាទ្រព្យសម្បត្តិទាំងឡាយរបស់ក្រុមហ៊ុនដែលប្រគល់ជូន។
  • ត្រូវមានកាយវិការសុភាពរាបសារ ស្លូតបូតពាក្យសំដីសមរម្យ(មិនឆ្គង)ជាមួយនឹង

មិត្តរួមការងារ​ ថ្នាក់គ្រប់គ្រង និងអតិថិជន។

  • គោរព និងអនុវត្តភារៈកិច្ចផ្សេងៗទៀតដែលនាយកបានចាត់ចែង។
  1. តម្រូវការងារ

 

  • មានកំរិតវប្បធ៌មបឋមភូមិ ឬសញ្ញាបត្រដែលមានតំលៃស្មើ
  • ត្រូវមានប័ណ្ណបើកបររថយន្ត និងបទពិសោធន៍យ៉ាងតិច​ ០២ ឆ្នាំឡើងទៅ ។
  • មានអាយុចាប់ពី ២៧ ឆ្នាំ ដល់ ៣៥ ឆ្នាំ
  • មានទំនាក់ទំនងល្អ ជាបុគ្គលិកក្រុមហ៊ុនទាំងថ្នាក់លើ និងថ្នាក់ក្រោម
  • មានទំនួលខុសត្រូវខ្ពស់ក្នុងការងារបើកបរ
  • ត្រូវចេះថែទំារថយន្តទុកដូចជារបស់ខ្លូន
  • គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន